ស្ថានភាពទូទៅវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ២០១១
មកទល់ពេលនេះ ការងារបង្កើនផលស្រូវ
និងរដូវប្រាំងត្រូវបានបញ្ចប់ ការដាំដុះជាស្ថាពរ
និងជាការឈានដល់ពេលកំណត់ ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់
និងនេសាទ ប្រារព្ឋធ្វើសន្និបាទ បូកសរុបការងារកសិកម្ម
រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០១១−២០១២ និងលើកទិសដៅ
សម្រាប់អនុវត្តឆ្នាំ២០១២−២០១៣
ដើម្បីឆ្លុះបញ្ចាំងឱ្យឃើញអំពីសមិទ្ឋផល ដែលសម្រេចបាន
ជាវិជ្ជាមាន ក៏ដូចជាប្រមូលផ្តុំនូវមតិយោបល់ទស្សនះ
ទៅលើបញ្ហាប្រឈមទាំងឡាយ និងវិភាគចែករំលែក បទពិសោធន៏ល្អៗ
ជាពិសេសការផ្តល់អនុសាសន៏គន្លឹះដ៏មានតមៃ្ល
របស់សមេ្តចនាយករដ្ឋមន្រី្ត ដើម្បីជាត្រីវិស័យ
ក្នុងការរៀបចំជាចក្ខុវិស័យ ជាយុទ្ឋសាស្ត្រ
និងលើកទិលដៅអនុវត្តបន្ត
នៅឆ្នាំបន្ទាប់ឱ្យមានលក្ខណះប្រទាក់ក្រឡាយគ្នា
ទៅនឹងយុទ្ឋសាស្ត្រចតុកោណដំណាក់កាលទី២របស់រាជរដ្ឋាភិបាលកម្ពុជា។
នារយះពេលមួយឆ្នាំកន្លងមកនេះ
បើទោះបីជាបានជួបប្រទះ
នូវគ្រោះធម្មជាតិពិសេសគ្រោះទឹកជំនន់បង្កដោយជំនន់ទឹកភ្លៀងចុងរដូវ
វស្សា (ចាប់ពីពាក់កណ្តាល ខែតុលាដល់ពាក់កណ្តាលខែវិឆ្ឆិកា)
ព្រមទាំងភាពស្ថិតនៅក្រោមការស្តារផលប៉ះពាល់
ដោយវិបត្តិកលយុគ្គសេដ្ឋកិច្ចពិភពលោក
តែក្រោមការខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់
និងនេសាទ តាមការណែនាំ និងតម្រង់ទិស
ក៏ដូវជាវិធានការឆ្លើយតបយ៉ាងមានប្រសិទ្ឋិភាព របស់រាជរដ្ឋាភិបាល
និងដោយមានការចូលរួមដ៏សកម្ម
ពីក្រសួងស្ថាប័នអាជ្ញាធរមូលដ្ឋានកងកម្លាំងប្រដាប់អាវុធ
និងប្រជាកសិករទូទាំងប្រទេស ព្រមទាំងការរួមចំណែក
ពីដៃគូរអភិវឌ្ឈន៏បានធ្វើឱ្យផលិតផលកម្មកសិកម្មនៅតែមានការកើនឡើង
គួរឱ្យកត់សម្គាល់។
ជាក់ស្តែងស្រូវរដូវវស្សាឆ្នាំ២០១១នេះ
ពិតមែនតែមានភាពមិនប្រក្រតី នៃគ្រោះធម្មជាតិក៏ស្ថានភាព
ផលិតផលជាមធ្យមចំនួន២,៩២ត/ហតដោយទទួលបរិមាណផល
សរុបប្រមាណ៦,៧លានតោន និងស្រូវរដូវប្រាំងឆ្នាំ២០១១−២០១២
លើផ្ទៃដីជាង០,៤៧លានហិចតា ដែលមានទិន្នផលជាមធ្យម៤,៤ត/ហត
ដោយទទួលបានបរិមាណផលសរុបប្រមាណ៨,៧៨លានតោនស្រូវ
និងទិន្នផលមធ្យមប្រចាំឆ្នាំ៣,១៧ត/ហត។
ដូច្នេះតុល្យភាពស្បៀងនៅសល់ជាង២,៧៨លានតោនអង្ករ
គិតជាស្រូវជាង៤,៣៤លានតោន
លើសឆ្នាំមុន០,៤លានតោនស្រូវនិងខ្ពស់ជាងមធ្យមភាគ១០ឆ្នាំកន្លងមក
ប្រមាណ១,៣លានតោន លើសឆ្នាំមុន០,៤លានតោនលើសឆ្នាំមុន០,៤លានតោនស្រូវ
និងខ្ពស់ជាងមធ្យមភាគ១០ឆ្នាំកន្លងមក
ប្រមាណ១,៣លានតោនអង្ករដែលនេះជាជោគជ័យមួយធំណាស់។
ការពិសោធន៏ស្រាវជ្រាវដំណាំ
ការស្វែងរកបចេ្ចកទេសសមស្រប
ដើម្បីយកទៅផ្សព្វផ្សាយជូនប្រជាកសិករប្រើប្រាស់
ក្នុងការធ្វើប្រជាប្រពលវប្បកម្មដំណាំ
កំពុងត្រូវបានដំនើរការយ៉ាងផុសផុលពិសេសការបានអនុវត្តការងារពិសោធ
ន៏ស្រាវជ្រាវ លើដំណាំស្រូវយ៉ាងសកម្ម នៅតាមកសិដ្ឋានស្ថានីយ៏
មណ្ឌលអភិវឌ្ឈកសិកម្ម
និងស្រែកសិកម្មមានជាអារទ៌ការពិសោធន៏ពាក់ពន្ឋ័
នឹងប្រសិទ្ឋិភាពនៃការប្រើប្រាស់ជីការពិសោធន៏ប្រៀបធៀបពូជ
ការពិសោធ បន្សាំពូជការពិសោធន៏
អំពីវិធីសាស្ត្រដាំដុំដំណាំផ្សេងៗទៀត។ ការធ្វើបង្ហាញទិវាស្រែ
និងការរៀបចំទស្សនះកិច្ចសិក្សា
ដោយមានកសិកម្មចូលរួមត្រូវបានអនុវត្តយ៉ាងសកម្ម។
ចំពោះដំណាំរួមផ្សំ
និងដំណាំឧស្សាហកម្មសំខាន់ៗ ក៏មានការកើនឡើងលើសឆ្នាំមុន។
ជារួមឈានមកដល់ពេលបច្ចុប្បន្ន
ការងារបង្កបង្កើនផលដំណាំឆ្នាំ២០១១−២០១២នេះ ទទួលបានផលយ៉ាងល្អប្រសើរ។
ដោយទ្បែកផលិតកម្មនៅកម្ពុជា ជាពិសេសគោក្របី
និងបក្សីមានការវិវឌ្ឍន៏ជាវិជ្ជមាន
គួរកត់សម្គាល់ទាំងចំនួនសត្វទាំងបែបផែនផលិតកម្ម ដោយផលិតកម្មនេះ
អាចធានាការផ្គត់ផ្គង់សេចក្តីត្រូវការក្នុងស្រុក និងគោ-ក្របី
ត្រូវបាននាំចេញទៅបរទេសមួយចំនួនផងដែរ។
ដោយធ្វើការប្រៀបធៀបផលិតកម្មសត្វពីឆ្នាំ២០០៧ ដល់២០១១ ឃើញផលិតកម្ម គោ
កើនប្រមាណ ១,១% ក្របីថយចុះ១,៧៤%។ ការចិញ្ចឹមបក្សី ពីឆ្នាំ២០០៧ ដល់២០១១
មានការកើនទ្បើងយ៉ាងខ្លាំងរហូតដល់ ៣៧%គឺពី ១៥លានក្បាល ដល់
២១,៦លានក្បាល។
ចំពោះដំណាំអចិន្រែ្តយ៍ដូចជា កៅស៊ូ
ស្វាយចន្ទី ដំណាំឈើហូបផ្លែផ្សេងៗ និង ចំការ។ល។ កំពុងមានការរីកចម្រើន
ជាបន្តបន្ទាប់ជាលក្ខណ:គ្រួសារ និងជាលក្ខណ:វិនិយោគខ្នាតតូច មធ្យម
និងធំ។ គួរកត់សម្គាល់ថាមកដល់ឆ្នាំ២០១១
ផៃ្ទដីដាំដុះកៅស៊ូទូទាំងប្រទេសមានចំនួន ២១៣.១០៤ ហិតា គឺកើនឡើង
១៧,៥% ប្រៀបធៀបទៅ និងឆ្នាំ២០១០
ក្នុងនោះការអភិវឌ្ឍន៏វិស័យកៅស៊ូគ្រួសារ
មានការអភិវឌ្ឍន៏តាមសន្ទុះមួយគួរឱ្យចាប់អារម្មណ៍។
វិស័យព្រៃឈើកំពុងតែត្រូវធានា
ឱ្យមាននិរន្តរភាពសម្រាប់ការគ្រប់គ្រងធនធានព្រៃឈើ និង
ការប្រើប្រាស់ធនធានព្រៃឈើដល់ប្រជាជនក្រីក្រ តាមរយ:កំណែទម្រង់ព្រៃឈើ។
មកដល់នឹងឆ្នាំ ២០១១នេះ សកម្មភាពដាំឈើជាចំការសម្រេចបានសរុបចំនួន
៣៣.៥៥០ហត ក្នុងនោះរដ្ឋបាល ព្រៃឈើដាំបានចំនួន ១,៨២០ហត
ក្រុមហ៊ុនវិនិយោគឯកជនដាំបានចំនូន ៣០.៣៦៥ហត។ ទន្ទឹមនឹងនោះ
សហគមន៍ព្រៃឈើសរុបចំនួន ៥៦១សហគមន៍ត្រូវបានបង្កើតឡើង ហើយគ្រប់គ្រង់លើ
ផៃ្ទដីសរុបចំនួន ៤៨១.៧៧៩ហត។
ចំនែកវិស័យជលផល
ការធ្វើអាជីវកម្មនេសាទទឹកសាបបានកើនឡើង ១០% គឺពី ៤០៥ពាន់
តោននៅឆ្នាំ២០១០ ដល់ ៤៤៥ពាន់តោននៅឆ្នាំ២០១១ ហើយអាជីវកម្មនេសាទសមុទ្រ
សម្រេចបាន ៩១ពាន់តោន កើនឡើសឆ្នាំមុន ៧%។ ការអភិវឌ្ឍន៏វារីវប្បកម្ម
ដូចជាការចិញ្ចឹមត្រី បង្គា ការភ្ញាស់ កូនត្រីពូជ ក្រពើ សម្រេចបាន
៧២ពាន់តោន កើនបាន ២០% និង សហគមន៍នេសាទ មានចំនួន ៤៦៩សហគមន៍
ដែលបានចុះបញ្ជីការធ្វើអាជីវកម្មនេសាទ ចំនួន ៣២៤សហគមន៍រួចហើយ។
ការពង្រឹងការអនុវត្តច្បាប់ស្តីពី
ព្រៃឈើ និងច្បាប់ស្តីពីជលផល កំពុងត្រូវបានយកចិត្តទុនដាក់
និងកាត់បន្ថយ ឱ្យបានជាអតិបរមានូវគ្រប់រូបភាព នៃបទល្មើសផ្សេងៗ
ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយអាជា្ញធរមូលដ្ឋាន
និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ។
ទទ្នឹមនឹងអនុវត្តន៏វិស័យខាងលើ
(ផលិតកម្មដំណាំស្រូវ ផលិតកម្ម និងបសុព្យាល ផលិតកម្ម ដំណាំកៅស៊ូ
រុក្ខកម្មជលផល) ផែ្នកសេវាកម្ម និងការគាំទ្រផ្សេងៗ
ក៏បានសម្រចនូវលទ្ធផលការងារ តាមផ្នៃកនិមួយៗបានល្អប្រសើរ
ស្របតាមគោលការណ៍ និងទិសដៅរបស់រាជរដ្ឋាភិបាល ដូចជាការ
ងារវិនិយោគផ្នែកសាធារណ:
ការរៀបចំគ្រោងសម្រាប់អភិវឌ្ឍន៏វិស័យកសិកម្ម ការងារវិនិយោគផ្នែក
ឯកជនលើវិស័យកសិកម្មមាកការកើនឡើង ការស្រាវជ្រាវ
និងផ្សព្វផ្សាយបច្ចេកទេសកសិកម្មកាន់តែធំ ទូលំទូលាយ
កិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែល្អប្រសើរឡើង
និងការរៀបចំលិខិតបទដ្ឋានច្បាប់ លិខិតបទដ្ឋានក្រាមច្បាប់
ដែលពាក់ព័ន្ធនឹងវិស័យកសិកម្ម ត្រូវបានធ្វើកាន់តែច្រើនផងដែរ។
តាមការរៀបរាប់ខាងលើយើងអាចវាយតម្លៃ
បានថា បរិមាណផលិតកម្មស្រូវមានការកើនឡើង បើធៀបទៅនឹងឆ្នាំកន្លងមក
ជារួមការងារបង្កបង្កើនផលកសិកម្មពីមួយឆ្នាំទៅមួយឆ្នាំកំពុង
អភិវឌ្ឍន៏ល្អ និងមានការចាប់អារម្មណ៍ខ្ពស់ពីប្រជាកសិកររបស់យើង។
នេះជារបត់មួយ
ដែលកសិករយើងកំពុងកែទម្លាប់ពីកសិកម្មបុរាណ ដោយផ្អែកតាមយថាផល
មកជាកសិកម្មលក្ខណ:ជឿនលឿន និងសីជម្រៅ។ ទទឹ្ទមនឹងនេះ
យើងយើងសងេ្កតឃើញថា ការដាំដុះដំណាំរួមផ្សំផ្សេងទៀត
ដោយមិនពឹងផ្អែកតែលើស្រូវតែមួយមុខ ក៏បាន និងកំពុងទទួលការ
យកចិត្តទុកដាក់ផងដែរ។ ជារួមចំពោះមុខ និងទៅអនាគត យើងជឿជាក់ថា
ការងារបង្កបង្កើនផល កសិកម្មនៅតែមានសក្តានុពល
និងមានការអភិវឌ្ឍន៏រីកចម្រើនច្រើន ដែលជាប្រភពជំរុញកំណើន សេដ្ឋកិច្ច
នៅជនបទដ៏មានសេ្ថរភាព។ សម្រាប់អនាគត ការអភិវឌ្ឍន៏ផលិតកម្មកសិកម្ម
គឺទាមទារការជុំរុញខ្លាំងលើការអភិវឌ្ឍន៏ផ្នែកគុណភាព
និងប្រសិទ្ធភាពសេដ្ឋកិច្ច ជាងបរិមាណផលិត ផល
និងតម្រង់ទិសទៅរកការងារធ្វើកសិពាណិជកម្ម។
ជារួមសមិទ្ធ
ដែលសម្រចបានដូចក្នុងរបាយការណ៍លំអិតនេះ
គឺជាផ្លែផ្កានៃកិច្ចសហប្រតិបតិ្ត ការយ៉ាងជិតស្និទ្ធជាមួយក្រសួង
ស្ថាប័នពាក់ព៏ន្ធ អាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៏នានា និងការចូលរួម
យ៉ាងសស្រាក់សស្រាំរបស់ពលរដ្ឋផងដែរ។
ជាសន្និដ្ឋាន
កសិកម្មកម្ពុជាសម្រចបាននូវលទ្ធផលល្អប្រសើរ ដោយសារការដាក់ចេញ និង
អនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់នូវគាលនយោបាយ និងយុទ្ធសាស្ត្រ
ជាពិសេលយុទ្ធសាស្ត្រ ចតុកោណរបស់រាជរដ្ឋាភិបាល
ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងមឹុងម៉ាត់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
No comments:
Post a Comment