ស្រុកកោះអណ្តែតធ្វើស្រូវប្រាំងលើសផែនការ
កាលពី
ថ្ងៃទី១៣ ខែមករា ឯកឧត្តមរដ្ឋមន្ត្រី
រួមដំណើរជាមួយមន្ត្រីជំនាញបានអញ្ជើញចុះទៅពិនិត្យស្រូវប្រាំង
និងជួបសំណេះសំណាលជាមួយកសិករ ១៥០ នាក់ នៅភូមិទួលបែកចាន ឃុំព្រៃខ្លា
ស្រុកកោះអណ្តែត។
តាមការបញ្ជាក់របស់ប្រធានមន្ទីរកសិកម្មខេត្តបានឲ្យដឹងថា
ស្រុកមានផែនការធ្វើស្រែប្រាំងលើផ្ទៃដីជាង ១១ ពាន់ហិចតា
សម្រាប់ឆ្នាំ ២០១២ ប៉ុន្តែមកទល់បច្ចុប្បន្នទូទាំងស្រុកធ្វើបានជាង ២១
ពាន់ហិចតា
ដោយសារបញ្ហាផ្ទៃដីកើនឡើងធ្វើឲ្យការផ្គត់ផ្គង់ទឹកមានបញ្ហា។
មានមតិលើកឡើងនៅពេលនោះបងប្អូន
ប្រជាកសិករបានបញ្ជាក់ថា ដោយ សារព័ត៌មានបញ្ជាក់ថាឆ្នាំរោងទឹកធំ
ធ្វើឲ្យបងប្អូនយើងស្ទើរគ្រប់គ្នាបន្ថយដៃធ្វើស្រែវស្សាព្រោះខ្លាច
ទឹកលិចគាប់ជួនស្រុកនេះមាន ប្រពៃណីលិចទឹករៀងរាល់ឆ្នាំផង។
ដល់ពេលទឹកស្រកម្នាក់ៗសម្រុកធ្វើ
ប្រាំងគ្រប់ៗគ្នាធ្វើឲ្យខ្វះខាតទឹកក្នុងនោះ ផ្ទៃដីចំនួន ៣១០ហត
កំពុងតែប្រឈម។ ធ្វើបានហើយខ្វះខាតទឹក
បងប្អូនបានស្នើសុំឯកឧត្តមរដ្ឋមន្ត្រីជួយដោះស្រាយ ប្រេង ម៉ាស៊ីនបូមទឹក
និងស្តារប្រឡាយដើម្បីដោះស្រាយបញ្ហា
យ៉ាងហោចណាស់បានត្រឹមទុកពូជវិញ សល់ទុកហូបចុកខ្លះ។
ចូលរួមដោះស្រាយបញ្ហានេះលោក ចាន់ សារុទ្ធ ប្រធាននាយកដ្ឋាន
គ្រឿងយន្តកសិកម្ម បានណែនាំឲ្យបងប្អូនប្រើប្រាស់ទឹកសន្សំសំចៃ
ដាក់វេនគ្នាបូកទឹកដាក់ស្រែរវាងដើមទី និងចុងទី
ជាពិសេសអ្នកដើមទីប្រើឲ្យបានសមស្របចៀសវាងបូមបង្ហារទឹកចោល
ឥតប្រយោជន៍។
នាឱកាសនោះ
ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យលោកប្រធានមន្ទីរធ្វើការកំណត់ផ្ទៃដី
ស្រែប្រាំង
ឲ្យបានច្បាស់លាស់ដើម្បីងាយគ្រប់គ្រងការប្រើប្រាស់ទឹកឲ្យបាន
ត្រឹមត្រូវសម្រាប់ឆ្នាំក្រោយ ជាពិសេសការបង្កើនផ្ទៃដីក៏ត្រូវពិនិត្យ
លទ្ធភាពស្រោចស្រពទឹកឲ្យបានសមស្រប។
មន្ទីរត្រូវជ្រើសរើសកសិករគំរូរួចចែកពូជស្រូវជលសារ
ឬសែនពីដោរជូនពួកគាត់ធ្វើបង្ហាញ
ក៏ដូចជាធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយនៅទូទាំងស្រុក
ជាពិសេសប្រ
ធានមន្ទីរត្រូវបែងចែកឲ្យអនុប្រធានទទួលខុសត្រូវស្រុកនីមួយៗលើការងារ
ផ្សព្វផ្សាយពូជទាំង ១០ របស់ក្រសួង
ខេត្តតាកែវត្រូវធ្វើគំរូមុនគេក្នុងការងារផ្សព្វផ្សាយពូជស្រូវ
ដោយអនុប្រធានមន្ទីរត្រូវក្តាប់ឲ្យបានពីទិន្នន័យស្រូវពូជដែលកសិករ
កំពុងធ្វើមានពូជស្រូវអ្វីខ្លះ ប្រើប្រាស់លើផ្ទៃដីប៉ុន្មានហិចតា
មានប្រភពពីណា? ហើយក្រុមហ៊ុនណាខ្លះ អង្គការណាខ្លះធ្វើការលក់
ឬផ្សព្វផ្សាយពូជនេះ? ទីផ្សារត្រូវការពូជអ្វីខ្លះ
តើមានប៉ុន្មានភាគរយហើយកសិករទទួលយកពូជស្រូវទាំង ១០
របស់ក្រសួងទៅប្រើ ជាពិសេសការផ្សព្វផ្សាយរបស់យើងមានចំណុចខ្លាំង ខ្សោយ
ហើយត្រូវកែលម្អអ្វីខ្លះ?
ការងារនេះមិនមែនសម្រាប់តែមន្ទីរកសិកម្មខេត្តតាកែវទេ
គឺគ្រប់មន្ទីរកសិកម្មទាំងអស់ត្រូវតែអនុវត្តសម្រាប់ឆ្នាំ ២០១។
តាមការពិនិត្យជាក់ស្តែង
ឃើញថាការប្រមូលផលដោយប្រើគ្រឿងចក្រមានការបាត់បង់ច្រើន (ជ្រុះច្រើន)
នេះជាការបាត់បង់ក្រោយពេលប្រមូលផល។
បញ្ហានេះលោកបានណែនាដល់នាយកដ្ឋានគ្រឿងយន្តឲ្យរៀបចំកិច្ចប្រជុំ
ជាបន្ទាន់មួយ ដោយអញ្ជើញក្រុមហ៊ុន KUBOTA អ្នកពាក់ព័ន្ធសំខាន់ៗ
មកប្រជុំពិភាក្សាថាតើត្រូវដោះស្រាយបញ្ហានេះយ៉ាងដូចម្តេច?
បើចាំបាច់អ្នកបញ្ជាគ្រឿងយន្តត្រូវមានការបណ្តុះបណ្តាលជំនាញ
ដោយនាយកដ្ឋានគ្រឿងយន្តកសិកម្ម
ធ្វើយ៉ាងណាឲ្យមានភាពទទួលខុសត្រូវចំពោះការបាត់បង់ក្រោយពេលប្រមូលផល
នេះ
ពីព្រោះបញ្ហានេះក៏ជាចំណែកមួយដែលធ្វើឲ្យប៉ះពាល់ដល់គោលនយោបាយនៃ
ការនាំចេញអង្ក ១ លានតោន នាឆ្នាំ ២០១៥ របស់រាជរដ្ឋាភិបាលផងដែរ
ពីព្រោះគ្រាន់តែចាប់ផ្តើមប្រមូលផលយើងបាត់អស់ពី ២០-៣០ ភាគរយទៅហើយ។
ចំពោះបញ្ហាលក់ស្រូវបានថោក
លោកបានជម្រាបកសិករថា ត្រូវប្តូរពូជចេញ
ប្រើពូជដែលទីផ្សារគេពេញនិយមដូចជាពូជសែនពិដោរ ពូជជលសារ
ផ្ការំដួល។ល។ កុំប្រញាប់លក់ស្រូវពេករក្សាទុកដល់ខែស្រូវបានថ្លៃ
ចំពោះ បញ្ហាជំពាក់បុលគេ លោកសុំឲ្យកាត់បន្ថយបីគឺការប្រើពូជ ជី
និងថ្នាំគីមី
ហើយត្រូវមើលថែទាំស្រូវឲ្យបានល្អនោះទិន្នផលស្រូវនឹងកើន។
ដើម្បីដោះស្រាយបញ្ហាចំពោះមុនលោកបានជួយឧបត្ថម្ភប្រេងចំនួន ៥០០ L។
No comments:
Post a Comment